(កំពងធំ)៖ លោក នួន​ ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី និងលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០​ នៅវត្ត​សីតធម្មោពោធិមង្គល ហៅវត្តពោធិ៍បាក់ក​ ស្ថិតនៅភូមិពោធិ៍បាក់ក​ សង្កាត់ដំរីជាន់​ខ្លា​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។

ក្ក្នុងឱកាសនោលោក នួន​ ផារ័ត្ន​ ព្រមទាំងភរិយា​ និងមន្រ្តីរាជការ ពុទ្ធបរិស័ទ បានគោរពថ្វាយបូជាទៀនធូប ចំពោះគុណព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសការព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធ និងធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីខានឡើយ។

សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានដែលនាំយកទៅប្រគេនដល់ព្រះសង្ឃនាឱកាសនោះរួមមាន៖ ថវិកាចំនួន១​លានរៀល ស៊ីម៉ងត៍៥តោន​ អង្ករ​ ៥០០គីឡូ​ ទឹកក្រូច​ ១០កេះ ទឹកបរិសុទ្ធ​ ព្រមទាំងគ្រឿងសម្ភារប្រើប្រាស់មួយចំនួនផងដែរ៕