Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសង្កេតការណ៍បក្សប្រឆាំង ៨រូប នៅខេត្តកណ្តាល ប្រកាសផ្តាច់ខ្លួនពីបក្សខ្លួន និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

28-09-2024 15:59

(កណ្តាល)៖ អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន នៅសង្កាត់ស្វាយរលំ ខេត្តកណ្តាល ចំនួន៨រូប បានប្រកាស ផ្តាច់ខ្លួនពីបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់ រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការ អនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្ម ភាពនយោបាយទៅមុខបន្តទៀត។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស មិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕