(ភ្នំពេញ)៖ តាមរយៈការរួមចំណែកនៃវិស័យការងារ ក្នុងកិច្ចអភិវឌ្ឍសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ក្នុងនោះ រួមមានទាំងការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនី ក៏ដូចជាគោលការណ៍ជំរុញលើកទឹកចិត្ត និងការគាំពារដល់វិស័យឯកជន​ សំដៅបង្កើនឱកាសការងារថែមទៀត។

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ «សារៈសំខាន់នៃវិស័យការងារ និងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ»។ កិច្ចពិភាក្សានេះ ចូលរួមដោយវាគ្មិន ២រូប រួមមាន៖

⁃ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ
⁃ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕