Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ច ចុះបង្ក្រាប និងបំផ្លាញទីតាំងដាំកញ្ឆា នៅស្រុកភ្នំក្រវាញចំនួន៦៧ដើម

04-10-2016 11:29

(ពោធិ៍សាត់)៖ ទីតាំងដាំកញ្ឆា និងថ្លាលបណ្តុះកញ្ឆាមួយកន្លែង ដែលក្នុងនោះមានដើមកញ្ឆាចំនួន៦៧គុម្ព ស្មើនឹង៦៧ដើមត្រូវបានកម្លាំង នគរបាលស្រុកភ្នំក្រវាញ ដកនិងដុតកម្ទេចចោល នៅម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា «ការចុះមកកាប់បំផ្លាញ ទីតាំងដាំកញ្ឆា កម្លាំងសមត្ថកិច្ចរបស់យើង បានហៅម្ចាស់ចំការឈ្មោះ មាស ឌី ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ មកធ្វើកិច្ចសន្យាបញ្ឈប់ និងការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (មាត្រា៣៨)»

លោកអធិការបន្តថា ការដាំកញ្ឆា គឺជាអំពើខុសច្បាប់ ដែលប្រជាពលរដ្ឋមួយចំនួន តាមមូលដ្ឋានមិនបានយល់ដឹង ហើយដើមកញ្ឆា វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ នៅពេលដែលគេយកវាទៅកែច្នៃជាគ្រឿងញៀន៕