(ក្វាងចូវ, ចិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឆ្លើយតបតាមការអញ្ជើញរបស់លោក Song Fulong សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សកុម្មុយនិស្តចិន ខេត្តក្វាងទុង និងជាលេខាគណ:អធុការកិច្ចវិន័យ នៃគណបក្សកុម្មុយនិស្តចិន និងជាប្រធាននៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តក្វាងទុង ក្រោមការសម្របសម្រួលពីគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន (NCS) កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លូវការដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើការងារអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់លើបទល្មើសពុករលួយ។
ភាគីទាំង២ ក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារ និងមេរៀនល្អៗរវាងគ្នា និងគ្នា ជាពិសេសវាយតម្លៃខ្ពស់ពីចំណងមិត្តភាពដ៏យូរលង់រវាងសម្ព័ន្ធភាពដែកថែបចិន-កម្ពុជា។
គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ក៏បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលសិល្ប:មហាឆ្នេរ Bai'e tan, តំបន់អភិវឌ្ឍន៍ Dongguan ដែលក្នុងនោះមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Huawei ដ៏ល្បីល្បាញផងដែរ៕