(ភ្នំពេញ)៖ រដ្ឋសភា នឹងចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គឡើងវិញ នៅថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ បន្ទាប់ពីឈប់សម្រាកវ៉ាកង អស់រយៈពេលកន្លងមក។ នេះបើតាមការបញ្ជាក់ពី លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើន និងជាប្រធានគណៈកម្មការឃោសនានៃរដ្ឋសភា នាគ្រាកិច្ចប្រជុំគណៈកម្មាធិការនៅព្រឹកមិញ។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងមិនទាន់ឆ្លើយតបភ្លាមៗ ថានឹងចូលរួមកិច្ចប្រជុំពេញអង្គនេះ ឬយ៉ាងណាទេ ហើយគណបក្សប្រឆាំងនឹងបើកកិច្ចប្រជុំមួយនៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីសម្រេចថានឹងចូលប្រជុំពេញអង្គ នៅថ្ងៃទី០៧តុលា ឬយ៉ាងណា។ នេះបើតាម លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ និងជាអ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគតិច៕