(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់២០នាក់ និងរងរបួសស្រាល១០នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន២១គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង និងថ្មើរជើង២នាក់។
ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក, បត់គ្រោះថ្នាក់១លើក, ស្រវឹង៣លើក , មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្ដាំ១លើក, ប្រជែង១លើក, ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២៥នាក់ (យប់៩នាក់)៕