(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានព្រមព្រៀងបន្តការដាក់ប្រទេសរបស់ខ្លួន ស្ថិតក្នុងភាពអាសន្នរយៈពេល៣ខែបន្ថែមទៀត ខណៈតួកគីកំពុងប្រយុទ្ធ ដើម្បីលុបចោលអង្គភាពភេរវករ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមសម្តីលោក Numan Kurtulmus ឧបនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលតួកគី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ។
ដោយលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Numan Kurtulmus បានឲ្យដឹងថា ការបន្តពង្រីកប្រទេស ស្ថិតក្នុងតភាពអាសន្ន នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែតុលា នៅពេលដែលការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នលើកដំបូងផុតកំណត់៕