(បាងកក)៖ យោងតាមការចុះផ្សាយ របស់កាសែត Bangkok Post នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ទឹកភ្លៀងធ្វើឲ្យផ្លូវ ជាច្រើននៅទីក្រុងបាងកក រងការលិច និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង!។
លោក Lertchai Sri-anand ជាប្រធានការិយាល័យគ្រប់គ្រងធនធានទឹក, បានឲ្យដឹងថា ទឹកដែលហូរចេញពី ទំនប់ទន្លេ Chao Phraya ឬក៏ទំនប់ទឹកផ្សេងទៀត នឹងមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពក្នុងទីក្រុង បាងកកឡើយ ក៏ប៉ុន្តែទន្ទឹមនោះដែរ មន្ត្រីរូបនេះបានបញ្ជាក់ដែរថា «បញ្ហាលិចទឹកសម្រាប់ទីក្រុងបាងកក នោះគឺថា ប្រឡាយទឹក ឬប្រព័ន្ធលូមិនអាចបង្ហូរទឹកចេញបានលឿនគ្រប់គ្រាន់ឡើយ»៕