Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បង្ហាញរបាយការណ៍ស្តីពីការដាក់ ការទទួលនិងការដោះស្រាយ បណ្តឹងចំនួន២១ ពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត

03-10-2016 21:09

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានចេញផ្សាយ របាយកាណ៍ស្តីពីការដាក់ ការទទួល និងការដោះស្រាយបណ្តឹង ចំនួន២១ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។

បណ្តឹងទាំង២១នោះ មាននៅរាជធានីភ្នំពេញ ៩បណ្តឹង ព្រះវិហារ៣បណ្តឹង ព្រៃវែង១បណ្តឹង ព្រះវិហារ៧បណ្តឹង និងព្រះសីហនុ១បណ្តឹង ដែលបណ្តឹងទាំងនោះមួយចំនួនដោះស្រាយរួច និងមួយចំនួនទៀតកំពុងដោះស្រាយ៕