(ណាននីង-ចិន)៖ លោកបណ្ឌិត កៅ ថាច នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី «កិច្ច សហប្រតិបត្តិការ ហិរញ្ញប្បទានបៃតង» ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។

ក្នុងកិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖
១៖ ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់,
២៖ ទីផ្សារហិរញ្ញវត្ថុ,
៣៖ កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានបៃតង, និង
៤៖ ការប្រឆាំងការសម្អាតប្រាក់ ។

យកឱកាសនោះ លោកបណ្ឌិតបានធ្វើការគូសបញ្ជាក់អំពីតួនាទី និងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អស៊ាន និងចិន។

លើសពីនេះ លោកបណ្ឌិតក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងតំបន់ និងអន្តរជាតិផងដែរ ៕