(ទីក្រុងណាននីង, ចិន)៖ នាថ្ងៃអង្គារ ០៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា និងជាប្រធាន ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៉ី ត្រេឌីង ម.ក ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល បានចូលរួមជាមួយគណៈប្រតិភូអម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើដំណើរទស្សនកិច្ចស្ដង់ផលិតផលខ្មែរ ដែលបានដាក់តាំងនៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន៕