(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បេក្ខជនក្រុមប្រឹក្សាគណបក្សសញ្ជាតិកម្ពុជា ខេត្តប៉ៃលិន ចំនួន៣រូប និងសមាជិកគណបក្សសញ្ជាតិកម្ពុជា ឃុំសាលាក្រៅ ចំនួន១រូប សរុបចំនួន៤រូប នៅខេត្តប៉ៃលិន បានចេញវិដេអូ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។
ពួកគេបានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕