(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងដឹកនាំគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដល់ភ្នាក់ងារដឹកជញ្ជូន (food panda) មានសមាជិកចំនួន៦៥នាក់ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ ព្រមទាំងបានប្រគល់ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដំណាងក្រុមហ៊ុន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឡើងវេទិកា៧មករាខេត្តព្រះសីហនុ ដែលស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ឯក គីម សុង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ពិតជាមានសារសំខាន់ប្រជាពលរដ្ឋអ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ជាពិសេសក្រុមបងប្អូនជាអ្នកបើកបរម៉ូតូដឹកជញ្ជូនដែលមមាញឹកក្នុងការបើកបរ ពោលភ្នាក់ងារមួយចំនួននៅមិនទាន់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក។ ជាក់ស្តែងព្រឹកនេះ នគរបាលចរាចរណ៍ផ្លូវគោកជាមួយបងប្អូនជាអ្នកបើករចំនួន៦៥នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះយ៉ាងមមារញឹកក្នុងក្រុងព្រះសីហនុ ដូច្នេះយើងចាប់ធ្វើបទបង្ហាញក្នុងថ្ងៃ យុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរជាដើម។

លោកបន្តថា ក្នុងបទបង្ហាញនេះ នគរបាលជំនាញយើងមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរលោកសុំណូមពរដល់ប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»