(កណ្ដាល)៖ លោក កន សុខកាយ អភិបាលស្រុក និងលោកស្រី ប៉ូច លីណា ប្រធានសមាគមកាយរិទ្ធនារីសាខាស្រុកល្វាឯម រួមជាមួយលោកស្រី នុត បូរីរ័ត្ន និងលោកស្រី គឹម ណាលី តំណាងសមាគមកាយរិទ្ធនារីសាខា ខេត្តកណ្តាល ព្រមទាំង លោក លោកស្រី អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាល មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកល្វាឯម បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោកអភិបាលស្រុកល្វាឯម បានប្រគេនសម្ភារមួយចំនួនរួមមាន៖ សាដក់២ អង្ករ១០០គីឡូ ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស មី១កេសធំ តែស្កសរ ទឹកដោះគោ ទានធូប ប្រគេនបច្ច័យ ព្រះគ្រូចៅអធិការវត្ត១អង្គ ២០០.០០០រៀល អង្គតូច១១អង្គ ១អង្គ ៤០.០០០រៀល និងបច្ច័យកសាងសរុប១.៤០០.០០០រៀល។
បន្ថែមពីនោះសមាគមកាយរិទ្ធនារីសាខាខេត្តកណ្តាល បានប្រគេននូវសម្ភារមួយចំនួនរួមមាន អង្ករ ១០០គីឡូ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស មី១កេសធំ និងបច្ច័យកសាងសរុប ៤០០.០០០រៀល។
ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌនីមួយៗ គឺជាឱកាសដែលពុទ្ធសាសនិកខ្មែរបានធ្វើបុណ្យ ដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តជិតឆ្ងាយដើម្បីឧទ្ទិសកុសលផលបុណ្យ ទាំងឡាយជូនដល់វិញ្ញាណក្ខន្ធញាតិទាំង៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។
ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយពីវប្បមធ៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឱ្យបានគង់វង្ស និងឱ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរអស្ចារ្យ៕