(តូក្យូ)៖ ពានរង្វាន់ណូបែលផ្នែកឱសថសាស្រ្តប្រចាំឆ្នាំ២០១៦នេះ ត្រូវបានប្រគល់ទៅឲ្យអ្នកស្រាវជ្រាវ ផ្នែកកោសិកាមួយរូបដែលជាជនជាតិជប៉ុន គឺលោក Yoshinori Ohosumi សម្រាប់របកគំហើញថ្មី របស់លោកពាក់ព័ន្ធនឹងដំណើរការ Autophagy (របៀបនៃការស្លាប់ ឬបំផ្លាញបន្តិចម្តងៗនៃកោសិកា ក្នុងរាងកាយមនុស្ស)។ នេះបើតាមការផ្សាយដោយសារព័ត៌មាន BCC នៅមុននេះបន្តិច នាល្ងាចថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
គណៈកម្មាធិការណូបែលន័រវេស បានប្រកាសនៅថ្ងៃចន្ទនេះថា អ្នកវិទ្យាសាស្ត្រជប៉ុនលោក Ohsumi មកពី វិទ្យាស្ថានបច្ចេកវិទ្យឆាជប៉ុន បានរកឃើញនូវមូលហេតុដែលជាដើមចមនៃ Autophagy។ គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់លោក Yoshinori Ohosumi ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារតែវា អាចជួយពន្យល់អំពីភាពខុសឆ្គង នៅក្នុងប្រភេទនៃជំងឺផ្សេងៗជាច្រើន រួមទាំងជំងឺមហារីក និងជំងឺស្លាប់សិរីរាង្គលើដងខ្លួនមនុស្សទៀតផង៕