
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
គ.ជ.ប៖ ភ្នាក់ងារគណបក្សនយោបាយជាង ១ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិជាង២ពាន់នាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមសង្កេតមើលដំណើរការ ចុះឈ្មោះបោះឆ្នោត
03-10-2016 17:34
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់ងារគណបក្សនយោបាយចំនួន ១២,៦៤១នាក់ និង អ្នកសង្កេតការណ៍ជាតិសរុបចំនួន ២,៦៩៣នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ របស់សហភាពអឺរ៉ុប ចំនួន០៦នាក់ ត្រូវបាន គ.ជ.ប អនុញ្ញាត ដើម្បីចូលរួមសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ចំនួន១៦៣៣ទូទាំងប្រទេសកម្ពុជា៕
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖