(ក្រចេះ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សខ្មែរស្រឡាញ់ជាតិ ឃុំហាន់ជ័យ ស្រុកឆ្លូង នៅខេត្តក្រចេះ ចំនួន៩រូប បានប្រកាសផ្តាច់ខ្លួនចេញគណបក្សដែលខ្លួនធ្លាក់ជ្រកកោន មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។

ពួកគាត់បានមើលឃើញច្បាស់ ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្បាលម៉ាស៊ីនបក្សភ្លើងទៀនក្នុងរចនាសម្ព័ន្ធខាងលើនេបានប្រកាសបម្រើ ការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំងជាពិសេសមិនចាញ់បោកការ អូសទាញរបស់ក្រុមប្រឆាំងទៀតនោះឡើយ៕