(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋ ពាណិជ្ជករ មន្រ្តីរាជការ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ឲ្យបានជ្រាប អំពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវ។
សេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលមុននេះបន្តិចបានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទបានចេញ សេចក្តីប្រកាស ព័ត៌មានចំនួន ៧ចំណុច ពាក់ព័ន្ធនឹងស្ថានភាពស្រូវរបស់បងប្អូនប្រជាកសិករ និងបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយ «មួយគ្រួសារទិញអង្ករខ្មែរមួយបាវ រួមគ្នា ជួយកសិករខ្មែរ»។
ខាងក្រោមនេះជាព័ត៌មានលម្អិត ដែលធនាគារអភិវឌ្ឍន៍ជនបទជូនដំណឹងរនៅថ្ងៃទី០៣ ខែតុលានេះ