(ត្បូងឃ្មុំ)៖ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ និងលោកស្រី ព្រមទាំងបុត្រ បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល ដើម្បីជួយកសាងផ្ទាំង «ភាសាខ្មែរ» នៅសាលាបឋមសិក្សាជ្រៃបិទមាស។
គណៈគ្រប់គ្រងសាលាបឋមសិក្សាជ្រៃបិទមាស បានថ្លែងអំណរគុណ និងគោរពជូនពរលោកអភិបាលស្រុក និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច សូមជួបប្រទះនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕