(ព្រះសីហនុ)៖ រាជធានីភ្នំពេញភ្លៀងមួយមេធំ ខណៈដែលអាកាសធាតុលើផ្ទៃសមុទ្រនៅរសៀលនេះមេឃមាន ពពកច្រើន ខ្យល់កន្ដ្រាក់ម្ដងៗខ្លាំង និងទឹករលកយោលបង្គួរ នៅចន្លោះឃ្លង រីឯឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលមធ្យម សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី០៣ ខែតុលានេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗ ខ្លាំង និងទឹក រលកយោលបង្គួរ នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរ សមុទ្រពិសេសឆ្នេរ អូរឈើទាលខ្យល់បក់បង្គួរមធ្យម និងទឹករលកស្ងប់ ប៉ុន្ដែអាកាសធាតុបែបនេះ ស្ថិតក្នុង ការប្រុងប្រយត័្នខ្ពស់»។
យ៉ាងណាក៏ដោយ លោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕