(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹង ដាក់ចេញនូវកម្មវិធីចុះស្រាវជ្រាវ រកទឹកធ្លាយពេលយប់ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល សំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹក ឲ្យបានកាន់តែប្រសើរឡើង នឹងធ្វើនៅក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង៥៖០០នាទីព្រឹក ។

តំបន់ដែលនឹងត្រូវចុះស្រាវជ្រាវរួមមាន៖ ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ ផ្សារដើមគរ, សង្កាត់បឹងសាឡាង), ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ,សង្កាត់ចាក់អង្រែក្រោម), ខណ្ឌជ្រោយចង្វារ(សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់, សង្កាត់បាក់ខែង) និងខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត)៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹក៖