(ភ្នំពេញ)៖ ខេត្តរបស់កម្ពុជា ដែលនៅជាប់ព្រំដែន ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម សុទ្ធតែអាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារតែឥទ្ធិខ្យល់ព្យុះធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ហើយនាំឱ្យមានឥទ្ធិពលមកលើប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ជុំវិញការទទួលរងឥទ្ធិពលពិខ្យល់ព្យុះនេះដែរ ត្រូវបានលោក សុទ្ធ គឹមកុលមុនី បញ្ជាក់ថាដោយសារកត្តាភូមិសាស្រ្តអំណោចផលរបស់ប្រទេសកម្ពុជា បានធ្វើឱ្យកម្ពុជាតែងតែគេចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយសារតែខ្យល់ព្យុះនេះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុង របស់លោក សុទ្ធ គឹមកុលមុនី ដូចតទៅ៖