(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានជំរុញអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់-មេប៉ុស្តិ៍នគរបាលរដ្ឋបាល សូមយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់នៅគ្រប់មូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅទទួលបាន ការអភិវឌ្ឍលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។
លោកអភិបាលខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ស ម្រាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង នៅក្នុងសាល ប្រជុំសាលានយោបាយខេត្ត ដោយមានការចូលរួមផងដែរពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត ស្នងការ និងលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកប្រធានម ន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោកមេ ឃុំ-ចៅសង្កាត់ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ១ឃុំ-សង្កាត់ក្នុងខេត្ត ដែលសរុបអ្នកចូលរួមមានចំនួនជា ង៣០០នាក់។
នៅក្នុងកិច្ចប្រជុំនេះខាងលើនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរយៈពេល៩ខែ របស់ខេត្តកំពង់ឆ្នាំង ជូនអង្គប្រជុំស្ដាប់យ៉ាងក្បោះក្បាយ អំពីស្នាដៃជាច្រើនដែលសមត្ថកិច្ចនគរបាលបានប្រឹងប្រែងអនុវត្តកន្លងមក។ ក្នុងរបាយការណ៍នោះបានសង្កត់ធ្ងន់ថា នៅក្នុងរយៈពេល៩ខែនេះករណីគ្រោះថ្នាក់ ចរាចរណ៍បានកើន ឡើង បើប្រៀបធៀបនិងឆ្នាំមុន ប៉ុន្តែបទល្មើសគ្រឿងញៀនបានថយចុះគួរឲ្យកត់សម្គាល់។
នៅក្នុងមតិបូកសរុបនៃការប្រជុំនេះផងដែរលោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកគម្រោងកិច្ចសហប្រតិបត្តិការ CLV ក្នុងការសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយប្រទេសវៀតណាម និងប្រទេសឡាវរួចហើយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត និងពន្លត់រងើកភ្លើងរបស់ក្រុមបក្សប្រឆាំងដែលប៉ុនប៉ងធ្វើ រដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្រប ច្បាប់។ ប៉ុន្តែការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រមុខរាជរដ្ឋា ភិបាលក្នុងខេត្តទាំង៤ខាងលើនេះគឺនៅតែបន្តអភិវឌ្ឍន៍ដដែល។
ដូចនេះលោកអភិបាលក្រុង-ស្រុកនិងលោកមេឃុំ-ចៅសង្កាត់ ត្រូវផ្សព្វផ្សាយការងារខាងលើនេះអោយបានទូលំទូលាយ និងមានការជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅគ្រប់មូ លដ្ឋានក្នុងខេត្ត កុំឱ្យចាញ់ឧបាយកលក្រុមបក្សប្រឆាំង ព្រោះកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយមួលបង្កាច់និងវាយប្រហារចំ ពោះរាជរដ្ឋាភិបាលនិងមានការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមាន ការភាន់ច្រឡំដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំងបួននៅភាគឥសានឲ្យទៅបរទេសជាដើម។
លោកអភិបាលខេត្ត បានលើកឡើងបន្តទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវពន្យល់ណែនាំដល់ប្រជាព លរដ្ឋឲ្យបានយល់ច្បាស់អំពីការដឹកនាំប្រកបដោយគតិប ណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នាបានឃើញនិងភ្នែកស្រាប់ ហើយការដឹកនាំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ តាំងពីបាតដៃទទេរហូតមានភាពសំបូរសប្បាយ។ ដូច្នេះការសម្រេចចិត្តរបស់ សម្ដេចតេជោ គឺសុទ្ធសឹងជារឿងត្រឹមត្រូវទាំងអស់ តែដើម្បីកុំឱ្យពួកជ្រុលនិយមយកលេស ដោយយករឿងនេះទៅបង្កការញុះញង់និងបំផុសបំផុលប្រជាពលរដ្ឋប្រជាពលរដ្ឋដើម្បីប៉ុនប៉ងអុកឡុកបង្កើតនូវអស្ថេរភាពនៅក្នុង សង្គមជាបន្តទៀត ទើប សម្ដេចសម្រេចចិត្តធ្វើបែបនេះ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម។
លោកអភិបាលខេត្ត ខ្ញុំជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត ក៏បានណែនាំផងដែរ ដល់លោកមេឃុំ-ចៅសង្កាត់និងលោកមេប៉ុស្តិ៍រដ្ឋបាលគ្រប់មូលដ្ឋានត្រូវយកចិត្តទុកដា ក់អប់រំពន្យល់ដល់ប្រជាពលរដ្ឋ អំពីស្នាដៃដឹកនាំរបស់ស ម្ដេចអធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចជាថ្នាក់ដឹកនាំប ន្តវេណ ថ្វីបើសម្ដេចទើបតែបានដឹកនាំប្រទេសជាតិរយៈ ពេលខ្លីក៏ពិតមែន តែសមិទ្ធផលការងារ និងស្នាដៃជោគជ័ យជាច្រើន ដែលជាភាពប៉ិនប្រសប់និងឈ្លាសវៃក្នុងការដឹ កនាំរបស់សម្ដេច ដោយសម្រេចបានទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។
ហេតុនេះថ្នាក់ដឹកនាំមន្ត្រីរាជការនិងអាជ្ញាធរទាំងអស់ត្រូវធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ នៅការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចទាំងពីរម្យ៉ាងទៀតគឺត្រូវគ្រប់គ្រងប្រជាពលរដ្ឋចេញចូលនិងស្នាក់នៅ ក្នុងផ្ទះសំណាក់ឬសណ្ឋាគារក្នុងមូលដ្ឋានឲ្យបានល្អដើម្បីរក្សាសណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ និងត្រូវចាត់វិធានកា រជាបន្ទាន់និងមានប្រសិទ្ធភាពចំពោះជនអគតិក្រុមប្រឆាំ ង ដែលបានមកញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើងដោយការបោះឆ្នោតស្របច្បាប់។
មន្ត្រីនគរបាលខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងជនអន្តោបប្រវេសន៍នៅក្នុងក្រុង-ស្រុកក្នុងខេត្ត និងតាមរោងចក្រសហគ្រាសឱ្យបានច្បាស់លាស់ និងចាត់វិធានការបញ្ជូនចេញជាបន្ទាន់ជាមួយស្ថាប័នពាក់ព័ន្ធចំ ពោះជនអន្តោប្រវេសន៍ខុសច្បាប់៕