(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលស្ថិតតំបន់ទំនាប និងដងទន្លេ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះទឹកជំនន់ ដែលអាចកើតឡើងដោយសារតែឥទ្ធិពលព្យុះ មកពីប្រទេសជាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសក្នុងតំបន់ជាច្រើន ក៏កំពុងទទួលរងនូវគ្រោះទឹកជំនន់ ហើយនោះ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
បើតាមលោក សុទ្ធ គឹមកុលមុនី បញ្ហាដែលអាចកើតឡើងនៅក្នុងគ្រោះទឹកជំនន់ គឺសុវត្ថិភាពរបស់កុមារតូចៗ ដែលងាយមានគ្រោះថ្នាក់លង់ទឹក បញ្ហាជំងឺឆ្លងតាមទឹកមិនស្អាត និងគ្រោះថ្នាក់ដែលអាចបង្កឡើងពីសត្វមានពិសជាដើម។
ខាងក្រោមនេះ គឺជាការអំនាវរបស់ លោក សុទ្ធ គឹមកុលមុនី ក្នុងនាមជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖