(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានចេញប្រកាស ស្តីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣មណ្ឌល ១៦១៦ បន្ទប់ និងថ្នាក់៖ វិទ្យាសាស្ត្រសង្គម មាន ១៥៧ មណ្ឌល ៤ ០២០ បន្ទប់ សរុបចំនួន ២៣០ មណ្ឌល ត្រូវជា ៥ ៦៣៦ បន្ទប់៕