(តាកែវ)៖ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជ្ញាធក្រុងដូនកែវនៅ ព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការចូលនិវត្តន៍ ដែលធ្លាប់បម្រើការងារនៅសាលាក្រុងដូនកែវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានសម្តែងនូវការដឹងគុណ និងបានថ្លែងអំណរគុណមន្ត្រីនិវត្តន៍ជនទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីកន្លងមកចំពោះជាតិមាតុភូមិ និងបានបន្សល់ទុកស្នាដៃជាច្រើនដល់មន្ត្រីជំនាន់ក្រោយ។

អភិបាលក្រុងដូនកែវ បានបន្តថា អ៊ុំ ពូ មីងទាំងអស់សុទ្ធតែជាអ្នកត្រួសត្រាយផ្លូវសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ យ៉ាងណាមិញទោះពេលនេះ អ៊ុំ ពូ មីង បានចូលនិវត្តន៍ទៅតាមវ័យ ដែលច្បាប់បានកំណត់ តែជាការគិតគូរ របស់រាជរដ្ឋាភិបាល មានគោលនយោបាយគាំទ្រជីវភាព សុខភាព អ៊ុំ ពូ មីង ជានិច្ច ដោយបានតម្លើងប្រាក់សោធននិវត្តន៍ មិនឲ្យឃ្លាតគ្នាច្រើន ផ្ដល់បណ្ណថែរក្សាសុខភាពជូនពូ មីង អ៊ំគ្រប់ៗគ្នា និង សេវាសង្គមកិច្ចផ្សេងៗផងដែរ។

នៅក្នុងពិធីជួបជុំនោះយកអភិបាលក្រុងដូនកែវ ក៏បានឧបត្ថម្ភជាថវិកា និងសម្ភារមួយចំនួនដល់ដល់មន្ត្រីចូលនិវត្តន៍ផងដែរ៕