(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចតែងតាំងលោកស្រី ស៉ិន សុខពន្លឺ ជានាយិកាខុទ្ទកាល័យ ព្រមទាំងនាយករង២រូបទៀត គឺលោក អេង មូនីរិទ្ធ និងលោក ហេង លីណា។
ក្រៅពីនេះ មានការតែងតាំងលោក គឹម ម៉ារីយ៉ាន ជាទីប្រឹក្សាបច្ចេកទេស, លោក ថេត មុនីនាថ ជាអនុពន្ធសភា, លោក ទុយ ចំរើនបញ្ហា អនុពន្ធសារព័ត៌មាន, លោក អៀង វណ្ណៈ ជាជំនួយការ និងលោក ធី កុសល់ ជាលេខាធិការ៕