(បន្ទាយមានជ័យ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងសប្បុរសជននានាជាច្រើនរូបផងដែរ។
លោក លី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជា បានថ្លែងថា នាព្រឹកថ្ងៃនេះបានដឹកនាំក្រុមការងារ និងការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បង្កើតយុទ្ធនាការចុះចែកដល់ខ្នងផ្ទះ ជូនពលរដ្ឋចំនួន៧គ្រួសារ ដែលមានទីតាំងផ្សេងៗគ្នា ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានទទួលអំណោយ ពីក្រុមការងារកាកបាទក្រហមកម្ពុជា បានថ្លែងអំណរអគុណ និងកោសសរសើរ និងថ្លែងអំណរអគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់ចំពោះពួកគាត់ ទោះបីជាទីតាំងផ្ទះពួកគាត់ដាច់ស្រយ៉ាល គ្មានផ្លូវ តូចចង្អៀតយ៉ាងណាក៏ក្រុមការងារមកសាកសួរសុខទុក្ខ និងពាំនាំយកគ្រឿងអាហារបរិភោគមួយចំនួនធំ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំសួរសុខទុក្ខ និងអំណោយចែកជូនពលរដ្ឋជំនួសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូររាល់បញ្ហាទាំងអស់របស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់ពូជសាសន សប្បុរ ពណ៌អ្វីទាំងអស់ឲ្យទុករបស់ប្រជាពលរដ្ឋ គឺជាតួនាទីរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា៕