(ភ្នំពេញ)៖ សមាគមបណ្ណាល័យគំនិត នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំយុវជនចូលរួមកាន់បិណ្ឌ ទី៥ នៅពុទ្ធសាសនា វិបស្សនា ធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំឧដុង្គ)។
កាន់បិណ្ឌ ជុំមិត្ត លើកទី៥ មានគោលបំណង៖
*ធ្វើបុណ្យសន្សំកុសល និងឧទ្ទិសបុណ្យជូនញាតិមិត្តក្នុងសង្សារវដ្ដ
*នាំយកទេយ្យទាន និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដែលគង់នៅចាំព្រះវស្សា
*នាំយកសៀវភៅទៅតម្កល់ទុកនៅបណ្ណាល័យ និងប្រគេនព្រះសង្ឃសម្រាប់សិក្សារៀនសូត្រ
*សាងមិត្តភាព ឈ្វេងយល់ពីពិធីបុណ្យប្រពៃណីជាតិមួយនេះ និងចូលរួមថែរក្សាប្រពៃណីជាតិផងដែរ៕