(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៦ករណី ឃាត់ខ្លួនជនសង្ស័យ២៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៤ករណី ឃាត់ខ្លួន២៥នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៧៥១ករណី ឃាត់ខ្លួន១៩៣៦៨នាក់ (ស្រី១៤៩៩នាក់)៕