(មណ្ឌលគិរី)៖ ទន្ទឹមនឹងចំណាប់អារម្មណ៍សប្បាយរីករាយ ក្រុមយុវជនកាន់តែអស់ចម្ងល់មន្ទិលសង្ស័យចំពោះបញ្ហាព្រំដែន ភាពភ័យព្រួយចំពោះការបាត់បង់ទឹកដីនៅតាមព្រំដែន និងកាន់តែជឿជាក់លើរាជរដ្ឋាភិបាលដែលបន្តការពារនិងអភិវឌ្ឍតំបន់ព្រំដែន។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសប្រជាពលរដ្ឋ និងក្រុមយុវជនចូលរួមដំណើរទស្សនកិច្ចនៅតំបន់ព្រំដែន ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

ពួកគេមានជំនឿចិត្តទៅលើការបោះបង្គោលព្រំដែនដែលនឹងការពារបូរណភាពទឹកដីកម្ពុជាបានយ៉ាងរឹងមាំរាប់ពាន់រាប់ម៉ឺនឆ្នាំ ពិសេសគឺជឿជាក់លើរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ចំពោះការការពារព្រំដែន។

ក្នុងនាមយុវជន ពួកគេបានប្ដេជ្ញាខិតខំសិក្សារៀនសូត្រ ដើម្បីជួយលើកស្ទួយជីវភាពប្រជាជននៅតាមព្រំដែន ដែលជាកម្លាំងការពារយ៉ាងរឹងមាំ៕

សូមស្តាប់វីដេអូទាំងស្រុងដូចខាងក្រោម៖