(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វង្ស ណាផាត ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា និងលោក ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ និងភរិយា បានដឹកនាំមន្ត្រីរាជការ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមពិធីរាប់បាតប្រគេនព្រះសង្ឃ ក្នុងឱកាសបិណ្ឌទី៥ ចំនួន៣៩អង្គ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ (ហៅវត្តសមាធិ) ដែលស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ព្រះចៅអធិការវត្ត បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមប្រឹក្សា អភិបាលខេត្ត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅតាមវត្ដអារាមនានា។

សូមជម្រាបជូនដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា។

គូសបញ្ជាក់ថា ក្នុងឱកាសរាប់បាតប្រគេនព្រះសង្ឃ ក្នុងវេណបិណ្ឌទី៦នេះ បច្ច័យ ទ័យទាន គ្រឿងឧបភោគបរិភោបរួមមាន៖ បច្ច័យប្រគេនព្រះសង្ឃ ៧៨ម៉ឺនរៀល (៣០អង្គ ក្នុងមួយអ្គង២ម៉ឺនរៀល, បច្ច័យប្រគេនវត្ត ៤លានរៀល, ស្លាដកចំនួន៣៩, អង្ករ ៥០គីឡូ(២បាវ/១០០គីឡូ), មី២កេសធំ, ត្រីខកំប៉ុង ២កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ៥យួរ, ទឹកសុទ្ធ៣០កេស, ក្រណាត់ស ជូនយាយជី តាជី និងថវិកា/២ម៉ឺន, ចង្ហាន់ ៣៩ស្រាក់៕