(មណ្ឌលគិរី)៖ អ៊ំប្រុសមួយរូបអាយុជាង៧០ឆ្នាំ ទើបបានឃើញព្រំដែនលើកដំបូងក្នុងជីវិត ហើយមិននឹកស្មានថាព្រំដែនមានការការពារយ៉ាងទុកចិត្ត និងមានការអភិវឌ្ឍផ្លូវថ្នល់គួរឱ្យស្ងើចសរសើរ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសប្រជាពលរដ្ឋ និងក្រុមយុវជនចូលរួមដំណើរទស្សនកិច្ចនៅតំបន់ព្រំដែន ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរូមមកទស្សនកិច្ចនៅតំបន់ព្រំដែន ដោយបានពិនិត្យបង្គោលព្រំដែនដោយផ្ទាល់ ហើយឃើញថាមិនមានការបាត់បង់ទឹកដីអ្វីឡើយ។

អ៊ំប្រុសរូបនេះមានជំនឿចិត្តទៅលើការបោះបង្គោលព្រំដែនដែលនឹងការពារបូរណភាពទឹកដីកម្ពុជាបានយ៉ាងរឹងមាំរាប់ពាន់រាប់ម៉ឺនឆ្នាំ ពិសេសគឺជឿជាក់លើរាជរដ្ឋាភិបាលដែលយកចិត្តទុកដាក់ចំពោះការការពារព្រំដែន៕

សូមស្តាប់ចំណាប់អារម្មណ៍របស់អ៊ុំប្រុសដូចខាងក្រោម៖