(ក្រចេះ)៖ រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ បានប្រកាសបដិសេធ ជុំវិញការចុះផ្សាយរបស់វិទ្យុអាស៉ីសេរី ដែលបានផ្សាយថា អាជ្ញាធរស្រុកបានបណ្តេញប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារ ចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកទីតាំង ទៅលក់ឱ្យអ្នកមានលុយ។
ការបដិសេធធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យុអាស៉ីសេរី បានចុះផ្សាយថា អាជ្ញាធរស្រុកបានបណ្តេញប្រជាពលរដ្ឋប្រមាណជាង ៣០គ្រួសារ ស្ថិតនៅភូមិផ្សារស្នូល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកទីតាំង នោះទៅលក់ឱ្យអ្នកមានលុយ។ បើតាមរដ្ឋបាលស្រុកស្នួល នេះគឺជាព័ត៌មានបំភ័ន្តសាធារណមតិ៕