(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីរាប់បាត្រ នៃពិធីកាន់បិណ្ឌវេនទី៥ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទជាច្រើនកុះករ។
កម្មវិធីនាព្រឹកនេះជាថ្ងៃបង្ហើយនៃពិធីកាន់បិណ្ឌរបស់ក្រសួង ដែលមានការប្រគេនយាគូព្រះសង្ឃ និងពិធីរាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ ជាកិច្ចដារឆ្លងពហូទេវា ជាកិច្ចបង្ហើយបុណ្យ៕