(ភ្នំពេញ)៖ លោក មង្គល សុរាសាចា ប្រធានព្រឹទ្ធសភា បានផ្ញើសារសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ដែលផ្ញើសារអបអរសាទរ និងជូនពរដល់លោក ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភាថៃ។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក មង្គល សុរាសាចា បានលើកឡើងដូច្នេះថា៖
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរព!
ខ្ញុំ មានកិត្តិយសសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះសារអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅរបស់ សម្តេច ក្នុងឱកាសដែលរូបខ្ញុំត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ នាពេលថ្មីៗកន្លងទៅនេះ។
ឆ្លៀតឱកាសនេះ ខ្ញុំសូមបញ្ជាក់ជូន សម្តេច ថា ចំណងមិត្តភាពដ៏យូរអង្វែងរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥០ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្បញ្ញត្តិ នឹងត្រូវបានពង្រឹងនិងលើក កម្ពស់ឱ្យ បន្ថែមទៀត នាឆ្នាំខាងមុខ។
ខ្ញុំទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសម្តេច នាពេលដ៏ ខ្លីខាងមុខ ដើម្បីជំរុញ និងអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរបស់យើង ដើម្បី ផលប្រយោជន៍ និងសុខុមាលភាពទៅវិញទៅមកនៃព្រះរាជាណាចក្រ និងប្រជាជនយើងរៀងៗខ្លួន។
សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»៕