(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង ចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋមកទទួលសេវាសាធារណៈជាដើម។
ការចុះផ្សព្វផ្សាយខាងលើ បានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិអន្លុងស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ការងារនេះ បានធ្វើឡើងដោយអនុវត្តតាមប្រសាសន៍របស់ឧត្តម
សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកអធិការ លោកអធិការរង បានផ្ដល់លេខទូរស័ព្ទ និង Page ផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ និងហ៊ានរាយការណ៍ពីបទល្មើសដែលពាក់ព័ន្ធករណីគ្រឿងញៀន និងបន្តការផ្សព្វផ្សាយអ្វីដែលគាត់មកចូលក្នុងវេទិកានេះ។
ពន្យល់ឱ្យប្រជាពលរដ្ឋយល់ពីគុណវិបត្តិនៃគ្រឿងញៀនដែលបណ្ដាលឱ្យប៉ះគ្រួសារ សង្គមជាតិទាំងមូល។ ពាក់ព័ន្ធក្មេងទំនើង ឱ្យប្រជាពលរដ្ឋយល់ពីអត្ថន័យក្មេងទំនើង ដែលធ្វើឱ្យចលាចល អសន្តិសុខសង្គម។
ពាក់ព័ន្ធចរាចរណ៍ ពន្យល់ឱ្យប្រជាពលរដ្ឋយល់ពីការប្រើប្រាស់គន្លងផ្លូវ ពាក់មួកសុវត្ថិភាពជាដើម និងពន្យល់អំពីសារសំខាន់សេវាធារណៈដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ជំរុញឱ្យប្រជាពលរដ្ឋមកធ្វើជាបន្តបន្ទាប់តាមត្រូវការចំបាច់។
ពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់ នៃការដាក់ពាក្យបណ្ដឹងជនល្មើសដែលយកមធ្យោបាយ សម្ភារដែលបាត់យកទៅប្រើប្រាស់ធ្វើកម្មភាពបទល្មើសផ្សេងៗ។ អ្នកចូលរួមសរុបចំនួន៣៥០ (ស្រី១៥០នាក់)។ ជាចុងក្រោយលោកអធិការក៏បានណែនាំដល់បុគ្គលិក កម្មករ កម្មការនី ឱ្យជួយ Like Page របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីទទួលបានព័ត៌មានថ្មីដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបង្ក្រាបបាន៕