(ភ្នំពេញ)៖ ទិវាសំអាតពិភពលោក លើកទី៧ World Cleanup Day ប្រព្រឹត្តទៅជាផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយអង្គការសំអាតទន្លេ សមុទ្រ តំណាងប្រចាំប្រទេសកម្ពុជា និងចូលរួមដឹកនាំរៀបចំដោយក្រសួង៧ រួមមាន ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងពានិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធម្មការ និងសាសនា ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស ជាមួយ១៩៨ប្រទេសទូទាំងសកលោក។
ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបាននូវចេញសេចក្តីជូនដំណឹងដល់អង្គភាពចំណុះក្រសួង រាជធានី ខេត្ត មន្ទីរ គ្រឹះស្ថានសិក្សា ក្រុមហ៊ុនឯកជន ចូលរួម និងរៀបចំ ទិវាសំអាតពិភពលោកទូទាំងប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ ដោយការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងប្រទេសដោយបញ្ជ្រាបការយល់ដឹងពិផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃកំណើនបរិមាណសំរាមលើភពផែនដី។
ទិវាសំអាតពិភពលោកជាការផ្តល់ឱកាសដ៏ល្អប្រសើរមួយដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និងបុគ្គលិកមកពីគ្រប់ស្ថាប័ន្ថចូលរួមបានច្រើនកុះករ ទូទាំងប្រទេស ក្នុងអំឡុងពេល ១ថ្ងៃ ១លាននាក់ ដែលជាសារមួយជូនដល់សហគមន៍អន្តរជាតិគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ដើម្បីផ្តល់នូវប្រសិទ្ធភព ប្រសិទ្ធិផល បង្កភាពសប្បាយរីករាយ ភាពទាក់ទាញ ទិវាសំអាតពិភពលោកបញ្ជូល ការប្រគុំដន្រ្តីសម័យ ឆៃយ៉ាំកម្ចាត់សំរាម ទូកកម្ចាត់សំរាម ក្រុមចែវរើសដោយប្រើទូកកាយ៉ាក និង Clean2Win ជាកម្មវិធីប្រណាំងរើសយករង្វាន់ពិសេសៗដ៏សម្បូបែប រើសបានច្រើន ឪកាសឈ្នេះរង្វាន់ជាច្រើន ការចែកសម្ភារៈប្រើប្រាស់ជូនដល់អ្នកត្រូវការ ជាចំណែកមួយនៃយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ Good Deeds Day និងមានអាហារសម្រន់ ភេសជ្ជៈសម្រាប់អ្នកចូលរួម។
សំរាមដែលប្រមូលក្នុងទិវាសំអាតពីភពលោកលើទី៧ បានយកមករៀបជាផ្ទាំងរូបភាពត្រីស៊ីប្លាស្ទិកបង្កើតជាសារមួយដ៏មានសារៈសំខាន់ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋទូទាំងសកលលោកឱ្យយល់ដឹងអំពីបញ្ហារបស់ប្លាស្ទិកដែលចូលមកជាចំណែកនៃអាហាររបស់យើងប្រសិនបើយើងមិនទុកដាក់សមរាមបានត្រឹមត្រូវនោះទេ។ គឺជាពេលវេលាមួយដែលស្ថាប័ន្ថពាក់ព័ន្ធ អ្នកស្រឡាញ់បរិស្ថាន រួមទាំងក្រុមហ៊ុន រួមគ្នាអបអរសាទរនូវសមិទ្ធផលរួមគឺ កម្ពុជាស្អាត ខ្មែរធ្វើបាន និងការរួមគ្នាដើម្បីឈានទៅទទួលបាន ពិភពលោកគ្មានសំរាម។ ចំណែកដ៏សំខាន់មួយទៀតនោះគឺក្រុមហ៊ុននឹងទទួលនូវលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថាន និងពីទិវាសំអាតពិភពលោក World Cleanup Day ជាការសម្តែងនូវកិច្ចសហការដើម្បីនិរន្តរភាពបរិស្ថានប្រទេសកម្ពុជាគឺ ស្អាតទឹក ស្អាតដី ស្អាតខ្យល់។
ទិវាសំអាតពិភពលោកមិនអាចជាតំណោះស្រាយបញ្ហាបរិស្ថានរបស់ប្រទេសកម្ពុជា ឬពិភពលោកយើង ក្នុង១ថ្ងៃនោះទេ តែជាទិវាមួយជំរុញញការបំផុសគំនិតជាសកល លើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមហ៊ុនឯកជន និងមន្ត្រីរាជការទូទាំងប្រទេស និងទូទាំងពិភពលោក ដើម្បីរួមគ្នាសំអាតសំរាមចាស់ ទប់ស្កាត់ថ្មី បង្ក្រាបបទល្លើសចោលសំរាមបំពុលបរិស្ថានផ្សេងៗ ការផ្សព្វផ្សាយអប់រំ ការកែលម្អហេដ្ឋារេចនាសម្ព័ន្ធគ្រប់គ្រងសំរាម ការកែច្នៃសំរាម និងការអនុវត្តន៍ច្បាប់ អាចទទួលបាននូវប្រទេសមានអនាម័យល្អ ជាការចូលរួមធ្វើឱ្យពិភពលោកទាំងមូលគ្មានសំរាម។
ក្រុមហ៊ុនឯកជនដើរតួយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានជាពិសេស សំរាមក្នុងទន្លេ និងសមុទ្រ ដែលកំពុងបង្កផលប៉ះពាល់គំរាមកំហែងដល់ជីវៈចម្រុះក្នុងទឹក ទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋ ជាប្រភពអាហាររបស់មនុស្ស និងសត្វ។ តាមរយៈការចូលរួមជាកម្លាំង ឬការគាំទ្រហិរញ្ញវត្ថុពីសំណាក់ក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មសំអាតទន្លេ សមុទ្របន្តបានដោយចីរភាពជាការចាំបាច់។
ប្រធានអង្គការក៏សូមថ្លែងអំគុណចំពោះក្រុមហ៊ុន Leader Energy បានផ្តល់ជំនួយថវិការសម្រាប់រយៈពេល៥ឆ្នាំ២០២៣ ដល់ ២០២៨ ជួយសំអាតទន្លេកម្ពុជា និងក្រុមធនាគារព្រីនសម្រាប់ការបង្កើតកម្មវិធីដើម្បីស្វែងរកថវិការជួយដល់បេសកកម្មសំអាតទន្លេផងដែរ និងសូមស្វាគមន៍ចំពោះក្រុមហ៊ុននៅកម្ពុជាដែលមានបំណងចង់ចូលរួមសំអាតទន្លេ និងសមុទ្រនៅកម្ពុជា៕