(បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ឱសថការី លឹម រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាង លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងបណ្តាភូមិទាំង៧ ក្នុងឃុំឆ្នាល់មាន់ រៀបចំពិធបុណ្យកាន់បិណ្ឌ វេនទី៤ នៅវត្តព្រះអង្គធំភ្នំសំរោង និងវត្តបរមនីវេសនារាម នៅខេត្តបាត់ដំបង។
ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៤នេះ គឺ លោក លឹម រតនៈ បាននាំយកទេយ្យទាន និងបច្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក កែវ រ៉េមី ប្រគេនជូនព្រះសង្ឃ និងតាជីដូនជី ព្រមទាំងពុទ្ធបរិស័ពចំណុះជេីងវត្តចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០៛ និងទទួលកញ្ចប់ថ្នាំពេទ្យម្នាក់ចំនួន ១កញ្ចប់ និងក្មេងៗសិស្សានុសិស្សសរុប ១១០នាក់ ម្នាក់ៗទទួលបានថវិកា ២.០០០៛ យុវជន សសយក ១៨នាក់ ម្នាក់ៗទទួលបាន ១០.០០០៛ គិតជាថវិកាចំណាយសរុបចនួន ៤.៧១០.០០០៛ ។
លោកបានបញ្ជាក់ថា៖ យេីងខ្ញុំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆ្នាល់មាន់ សូមគោរពជូនបុណ្យកុសលនេះ ដល់លោកតា លោកយាយ ពុកម៉ែបងប្អូន កូនក្មួយ ឱ្យទទួលបានបុណ្យស្មេីៗគ្នា៕