(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីអធិការកិច្ច មុនផ្លាស់ទៅកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងរយៈពេល១ឆ្នាំគិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
សូមជម្រាបថា ក្រសួងអធិការកិច្ច មានឈ្មោះដើមថា «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច» ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មក ភាពចាំបាច់នៃការផ្លាស់ប្ដូរឈ្មោះនោះគឺ ដើម្បីបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដោយនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន។
ស្របតាមអនុសាសន៍សំខាន់ៗរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំក្រសួង ក្រោមការដឹកនាំចង្អុលបង្ហាញពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបែងចែកភារកិច្ចដល់មន្រ្តីជំនាញ ដូចជាថ្នាក់ដឹកនាំដែលទទួលបន្ទុកឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានប្រសិទ្ធភាព និងដើរតាមបន្ទាត់នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឲ្យបានជោគជ័យនូវគោលដៅយុត្តិសាស្រ្តបច្ចុកោណដំណាក់កាលទី១ ពិសេសការសម្រួចភារកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តជិតស្និតរបស់ថ្នាក់ក្រោម។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្ដីអំពី សមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖