(ភ្នំពេញ)៖ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងទៅចុះឈ្មោះនៅសប្តាហ៍នេះ, ដោយនៅថ្ងៃព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា ក៏បានបង្ហាញសារមួយទៀតថា «ក្រោយភ្លៀង មេឃនឹងស្រឡះ ខ្មែរនិងឈ្នះទាំងអស់គ្នា»។
ប្រធានស្តីទីគណបក្សប្រឆាំងរូបនោះ បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានភ្លៀងរលឹមជោគជាំដូចពីមុននោះទេ ទោះបីមេឃមិនទាន់ស្រឡះមានពពកបាំងខ្លះ ក៏មានថ្ងៃរះផងដែរ។ ក្រោយភ្លៀង មេឃនឹងស្រឡះ ខ្មែរនឹងឈ្នះទាំងអស់គ្នា»។
សូមជំរាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះលោក កឹម សុខា បានប្រកាសថា លោកនឹងទៅចុះឈ្មោះបោះឆ្នោត នៅសប្តាហ៍ក្រោយនេះ។ លោក កឹម សុខា បានអះអាងបែបនេះនៅក្នុង Comment មួយនៅលើទំព័រ Facebook របស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូអំពាវនាវ ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត៕