(ភ្នំពេញ)៖ ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ បានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ។

ដូច្នេះតើរហូតមកទល់ពេលនេះ ស្ថាប័នជំនាញពាក់ព័ន្ធបានរៀបចំការងារត្រៀមជួយសង្រ្គោះប្រជាពលបានកម្រិតណាហើយ? តើអាចធានាសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋកម្រិតណាដែរ?

វាគ្មិនដែលនឹងចូលរួមឆ្លើយតបជាមួយប្រធានបទនៅក្នុងសប្ដាហ៍នេះគឺ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅវេលាម៉ោង ៦ល្ងាចនេះ!