(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ មានករណីភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ ត្រូវបានគេយកខ្សែចង រឹតក នៅក្នុងប្រឡាយទឹកផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដាក់ការសង្ស័យថា នេះជាករណីឃាតកម្មគិតទុកជាមុន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់រកមូលហេតុ ពិតបា្រដក៕