(ភ្នំពេញ)៖ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នឹងរៀបចំការវះកាត់ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូបមាត់ឆែប និងពិការមុខផ្សេងៗ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ដែលមានជំនាញខ្ពស់ និងបទពិសោធន៍យូរឆ្នាំ ពីប្រទេសចិន ហុងកុង និងប្រទេសកម្ពុជា។

តាមសេចជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សម្រាប់ទីតាំងស្ថិតវះកាត់នេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលភាពញញឹម នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះការពិនិត្យ និងចុះឈ្មោះអ្នកជំងឺ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។ព័ត៌មានលម្អិតមានក្នុងសេចក្ដីជូនដំណឹងដូចខាងក្រោម៖