(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនេះ​ លោក​ ជា​ ហ៊ុយ​ អគ្គនាយករង​ និងជាតំណាងក្រុមហ៊ុន​ N.C.X Co.,LTD បានប្រគល់ម៉ូតូចំនួន​ ៥០គ្រឿង​ជូនសម្តេចធិបតីផងដែរ៕