(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ៣៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១៤នាក់
* ⁠ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧៧២៧ករណី ឃាត់ខ្លួន១៩២៩៣នាក់ (ស្រី១៤៩៩នាក់)៕