(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មេឃមានសភាពអាប់អួរ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗបង្គួរ ភ្លៀងធ្លាក់ច្រើនកន្លែង និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងមធ្យម។ ឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលមធ្យម។
លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយកើតឡើង»។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «គិតត្រឹមម៉ោង ០៩និង៣៥នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ភ្ញៀងធ្លាក់ច្រើនកន្លែង។ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗ បង្គួរនិងទឹក រលកយោលមធ្យម នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយោលមធ្យម។អាកាសធាតុបែបនេះ ស្ថិតក្នុង ការប្រុងប្រយត័្នខ្ពស់»។
យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕