(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា គណៈកិត្តិយស និងគណៈប្រតិបត្តិ នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បន្តនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនជូនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌវេនទី៣ នៅវត្តភ្នំតាក្រោកសត្ថារាម ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ទេយ្យទាន ដែលប្រគេនជូនព្រះសង្ឃនាឱកាសនោះ រួមមាន៖ អង្ករ២បាវ, ត្រីខ៥យួរ, ស្ករស៥គីឡូ ទឹកស៊ីអ៉ីវ៥យួរ ប្រេងឆា២ដបធំ, តែ៥កញ្ចប់, ធូប៥ដុំ, ប៊ីចេង៥គីឡូ, មី៥កេស, កាហ្វេ២កញ្ចប់ធំ, ទឹកត្រី៥យួរ, ត្រីងៀត៥គីឡូ, ទឹកក្រូច និងទឹកផ្លែឈើ៥កេស, សៀងផ្អែម១០គីឡូ, ខ្ទឹមស៥គីឡូ, សាប៊ូម្សៅ៥កញ្ចប់, ផ្កាឈូក៧ទង, ទឹកសុទ្ធ៥កេស, ថវិកា ៥០០,០០០រៀល និងបច្ច័យចំនួន ១,៤៧១០ ដុល្លារអាមេរិក សម្រាប់កសាងព្រះវិហារ៕