(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានសហការជាមួយ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) សមាគមគណនេយ្យករអន្តរជាតិ(ACCA) នឹងរៀបចំវេទិកាជាតិគណនេយ្យ ២០២៤ ក្រោមប្រធានបទ «តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣០» នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
វេទិកាជាតិដ៏សំខាន់នេះនិងផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុរួមមាន៖
* ១៖ ទិដ្ឋភាពបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និង បច្ចេកវិទ្យាហិរញ្ញវត្ថុ
* ២៖ បរិវត្តកម្មឌីជីថល និងនវានុវត្តន៍ក្នុងសេវាកម្មគណនេយ្យនិងសវនកម្ម
* ៣៖ បទពិសោធន៍នៃការចាប់យកស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ
* ៤៖ ការអភិវឌ្ឍទេពកោសល្យគណនេយ្យ និង បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់អនាគត។
មិនថាជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ សហគ្រិន ឬគ្រាន់តែចង់ដឹងអំពីតួនាទីគណនេយ្យរបស់ប្រទេសកម្ពុជានាពេលអនាគត, វេទិកានេះសម្រាប់អ្នក៕
សូមចុះឈ្មោះចូលរួមតាមតំណភ្ជាប់ខាងក្រោម៖
https://caf.acar.gov.kh/registration